សម្រាប់និស្សិតឆ្នាំសិក្សាទី ១ ទី ២ និង ទី ៣
♦ ការប្រឡងឆមាសត្រូវបានធ្វើឡើងចំនួនពីរលើកក្នុងមួយឆ្នាំសិក្សា♦ប្រសិនបើពិន្ទុសរុបរបស់សិស្សតិចជាង ៥០ ឬក៏និស្សិតរបូនោះអវត្តមានដោយមានច្បាប់នៅពេលប្រឡង និស្សិត រូបនោះនឹងត្រូវអនុញ្ញាតិធ្វើការប្រឡងសងតែម្តងគត់ ដែលថ្ងៃ ខែប្រឡងត្រូវបានកំណត់ដោយវិទ្យាស្ថាន♦ ប្រសិនបើពិន្ទុប្រឡងសងទាបជាង ៥០ ឬនិស្សិតរូបនោះអវត្តមាននៅថ្ងៃប្រឡងសង និស្សិតរូបនោះ នឹងត្រូវរៀនមុខ វិជ្ជានោះឡើងវិញ។ ♦ និស្សិតដែលធ្លាក់មុខវិជ្ជាណាមួយ នឹងត្រូវធ្វើការប្រឡងសងសំរាប់មុខវិជ្ជានោះវិញ ហើយត្រូវ ធ្វើការបង់ប្រាក់ សំរាប់ការអនុញ្ញាត។ ♦ ពិន្ទុសរុបខ្ពស់បំផុតសំរាប់ប្រឡងសងគឺ ៥០ តែប៉ុណ្ណោះ ♦ និស្សិតគ្រប់រូបត្រូវបំពេញគ្រប់លក្ខខណ្ឌ ការវាយតំលៃជាប្រចាំមុនពេលធ្វើការប្រឡងឆមាស ប្រសិនបើមិន ដូចនោះទេ និស្សិតរបូនោះនឹងទទួលបានពិន្ទុសូន្យ មុនពេលធ្វើការប្រឡងឆមាស ។♦ ប្រសិនបើនិស្សិតណាម្នាក់ប្រឡងធ្លាក់ ៣ មុខវិជ្ជា ឬច្រើនជាង ៣ បន្ទាប់ពីការប្រឡងសង និស្សិតរូបនោះនឹងត្រូវ រៀនត្រួតថ្នាក់ដោយស្វ័យប្រវត្តិ។ ♦ និស្សិតដែលប្រឡងជាប់គ្រប់មុខវិជ្ជា ឬធ្លាក់តែ ២ មុខវិជ្ជានឹងត្រូវបានអនុញ្ញាតអោយឡើងថ្នាក់ ♦ និស្សិតម្នាក់នឹងត្រូវធ្វើការប្រឡងសង ចំពោះមុខវិជ្ជាដែលត្រូវរៀនឡើងវិញ នៅឆ្នាំបន្ទាប់ដែលថ្ងៃប្រឡងត្រូវបាន កំណត់ដោយវិទ្យាស្ថាន។
សំរាប់និស្សិតឆ្នាំទី ៤ និង ទី ៥
♦ និស្សិតម្នាក់ត្រូវប្រឡងអេយាជាប់ ចំពោះមុខវិជ្ជាដែលខ្លួនត្រូវរៀនឡើងវិញ ក្នុងឆ្នាំសិក្សាមុនៗ មុនពេលអនុញ្ញាត អោយប្រឡងឆមាសឆ្នាំទី៤ និងទី៥។ -បន្ទាប់ពីប្រឡងឆមាស និស្សិតដែលប្រឡងធ្លាក់មុខវិជ្ជាណាមួយ នឹងត្រូវធ្វើការប្រឡងសង ចំពោះមុខ វិជ្ជានោះ។ - ប្រសិននិស្សិតរូបនោះនៅតែធ្លាក់មុខវិជ្ជានោះ បន្ទាប់ពីប្រឡងសង និស្សិតរូបនោះនឹងត្រូវធ្វើការ ប្រឡង សងជាលើកចុងក្រោយ។ ♦ ប្រសិនបើនិស្សិតប្រឡងធ្លាក់តែមួយមុខវិជ្ជា បន្ទាប់ពីប្រឡងសងជាលើកចុងក្រោយ និស្សិតរូបនោះ នឹងត្រូវ ឬមិន ត្រូវបានអនុញ្ញាតអោយចូលរួមការប្រឡងបញ្ចប់ ការសិក្សាឡើយអាស្រ័យលើការសំរេចចិត្ត របស់គណៈគ្រប់គ្រងរបស់វិទ្យា ស្ថាន។ ♦ ប្រសនិបើនិស្សិតណាម្នាក់ប្រឡងធ្លាក់ច្រើនជាងពីរមុខវិជ្ជា បន្ទាប់ពីការប្រឡងសងលើកចុងក្រោយ និស្សិតរូប នោះនឹងមិនត្រូវបានអនុញ្ញាតអោយចូលរួមការប្រឡង បញ្ចប់ការសិក្សាទេ។ និស្សិតរូបនោះនឹងត្រូវបង់ប្រាក់ ដើម្បីទទួលបាន ការអនុញ្ញាតអោយរៀនមុខវិជ្ជាទាំងអស់ឡើងវិញ។ និស្សិតរូបនោះត្រូវបន្តការសរសេរ សារណា ជា ក្រុម រហូតដល់ចប់ដើម្បី អោយរូបគេអាចយកសារណានោះ មកធ្វើការការពារនាពេលចុងក្រោយ។ ♦ ប្រសិនបើនិស្សិតណាម្នាក់ប្រឡងបញ្ចប់ការសិក្សាធ្លាក់ និស្សិតរូបនោះនឹងត្រូវរងចាំការប្រឡងបញ្ចប់ការសិក្សាជាមួយនឹងនិស្សិតជំនាន់ក្រោយទៀតជាលើកទី២។ ប្រសិនបើនិស្សិតរូបនោះនៅតែប្រឡងធ្លាក់ទៀត និស្សិតរូប នោះត្រូវរងចាំធ្វើការប្រឡងបញ្ចប់ការសិក្សាជាមួយនិស្សិតមួយជំនាន់ទៀត ហើយត្រូវធ្វើការបង់ថ្លៃដើម្បីសុំ ការអនុញ្ញាត។
សំរាប់ឆមាសនីមួយៗគួរមាន ៖
♦ ការប្រឡងមួយសំរាប់មុខវិជ្ជានីមួយៗ ♦ កិច្ចការស្រាវជ្រាវមួយ ♦ ការប្រឡងបញ្ចប់មួយសំរាប់មុខវិជ្ជានីមួយៗ
ប្រសិនបើពិន្ទុរបស់និស្សិតណាម្នាក់សំរាប់មុខវិជ្ជាណាមួយ តិចជាង ៥០ មានន័យថា និស្សិតរូបនោះ ធ្លាក់មុខវិជ្ជា នោះ ហើយនឹងត្រូវធ្វើការប្រឡងសងសំរាប់មុខវិជ្ជានោះវិញនៅចុងឆ្នាំសិក្សា។
សំរាប់និស្សិតថ្នាក់ជាន់ខ្ពស់បច្ចេកទេស
♦ និស្សិតម្នាក់ៗត្រូវធ្វើការប្រឡងសង សំរាប់មុខវិជ្ជាដែលខ្លួនត្រូវរៀនសង មុនពេលត្រូវបានអនុញ្ញាតអោយធ្វើ ការប្រឡងបញ្ចប់ការសិក្សា។♦ ប្រសិនបើនិស្សិតណាម្នាក់ធ្លាក់មុខវិជ្ជាណាមួយ បន្ទាប់ពីការប្រឡងលើកចុងក្រោយនិស្សិតរូបនោះនឹងត្រូវបានអនុញ្ញាតអោយធ្វើការប្រឡងបញ្ចប់ការសិក្សា ប៉ុន្តែវិទ្យា ស្ថាននឹងមិនចេញសញ្ញាបត្រអោយដល់និស្សិតរូបនោះទេ ប្រសិនបើ គេមិនអាចប្រឡងជាប់មុខវិជ្ជាដែលធ្លាក់នោះ។♦ មុខវិជ្ជាដែលនឹងត្រូវបញ្ជូលទៅក្នុងការប្រឡងបញ្ចប់ការសិក្សា នឹងត្រូវជ្រើសរើសដោយវិទ្យាស្ថាន ហើយពិន្ទុ សរុបសំរាប់ការប្រឡងគឺ ១០០។♦ ប្រសិនបើនិស្សិតណាម្នាក់ ្របឡងបញ្ចប់ការសិក្សាធ្លាក់ និស្សិតរូបនោះនឹងត្រូវរងចាំការប្រឡងបញ្ចប់ការសិក្សា ជាមួយនិស្សិតជំនាន់ក្រោយទៀត ហើយត្រូវធ្វើការបង់ ប្រាក់ដើម្បីសុំការអនុញ្ញាតអោយចូលប្រឡង។ ♦ និស្សិតគ្រប់រូបត្រូវបំពេញលក្ខខណ្ឌខាងក្រោម មុនពេលទទួលសញ្ញាបត្រ “ជាន់ខ្ពស់បច្ចេកទេស” - និស្សិតគ្រប់រូបត្រូវប្រឡងជបា់គ្រប់មុខវិជ្ជាទាំងអស់ - និស្សិតគ្រប់រូបត្រូវប្រឡងជាប់ការប្រឡងបញ្ចប់ការសិក្សា
ព្រឹត្តិបត្រពិន្ទុ
ព្រឹត្តិបត្រពិន្ទុផ្លូវការ បានរៀបចំសំរាប់និស្សិតគ្រប់ៗរូបតាមលំដាប់មុខវិជ្ជា និងពិន្ទុចុងក្រោយនឹងត្រូវបានចុះបញ្ជីនៅ លើព្រឹត្តិបត្រពិន្ទុ រួមជាមយួនឹងព័ត៌មានទាក់ទងនឹងសារណាប្រសិនបើសាកសម។
ច្បាប់ថតចម្លងព្រឹត្តិបត្រពិន្ទុនិងឹត្រូវចេញដោយការិយាល័យសិក្សា ដល់និស្សិតតែត្រូវបង់ប្រាក់ ចំនួន ២០០០ រៀល ក្នុងមួយច្បាប់សំរាប់ថ្លៃសេវាកម្ម។
អាកប្បកិរិយារបស់សិស្ស
និស្សិតគ្រប់រូបត្រូវអនុវត្តតាមច្បាប់ និងបទបញ្ជាដូចខាងក្រោម ៖
♦ បង្ហាញករាគោរពចំពោះអ្នកដ៏ទៃ និងវិទ្យាស្ថាន ♦ ថែរក្សាតម្លៃវប្បធម៌ សីលធម និងសុជីវធម៌ល្អក្នុងការរស់នៅក្នុងសង្គមជាតិ♦ បង្ហាញភាពស្មោះត្រង់នៅក្នុងការសិក្សា និងការប្រឡង ♦ មិនធ្វើសកម្មភាពអ្វីដែលរំខានដល់អ្នកនៅក្នុងថ្នាក់ និងការរីកចំរើនរបស់និស្សិតផ្សេងៗទៀត♦ ហាមជក់បារី និងប្រើទូរស័ព្ទដៃនៅក្នុងថ្នាក់រៀន បណ្ណាល័យ និង មន្ទីរពិសោធន៍ ♦ ហាមលេងល្បែងស៊ីសង និង យកអាវុធជាតិផ្ទុះ មកក្នុងបរិវេណវិទ្យាស្ថាន ♦ ហាម លួច ឬ បំផ្លាញទ្រព្យសម្បត្តិរបស់វិទ្យាស្ថាន និងមិត្តរួមថ្នាក់
គណៈកម្មាធិការវិន័យ
គណៈកម្មាធិការវិន័យ ដាក់ពិន័យនិស្សិតគ្រប់រូបដែលមានអកប្បកិរិយាមិនសមរម្យ ឬ អវត្តមានញឹកញាប់។ គណៈ កម្មាធិការវិន័យរួមមាន អ្នកតំណាងគណៈគ្រប់គ្រងវិទ្យាស្ថានប្រធានដេប៉ាតឺម៉ង់និងប្រធានការិយាល័យ។
នាយកវិទ្យាស្ថាន
ឈ្មោះ លោក ហាវ ធិន
ទូរស័ព្ទៈ ០១៧ ៩១៤ ៥៤៧
អ៊ីម៉ែលៈ .......
នាយករង
ឈ្មោះ លោក អេង ណូរ៉ា
ទូរស័ព្ទៈ ០១២ ៦១៧ ១២៨
អ៊ីម៉ែលៈ .......
នាយិការង
ឈ្មោះ លោកស្រី សំរិទ្ធ ម៉ាលីដា
ទូរស័ព្ទៈ ០៩៧ ៣៨២ ៨២៦១
អ៊ីម៉ែលៈ .....
នាយករង
ឈ្មោះ លោក ម៉ៅ អេងជឺ
ទូរស័ព្ទៈ ០១២ ៦៦៥ ៦៩៦
អ៊ីម៉ែលៈ .......
ប្រធានការិយាល័យ រដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ
ឈ្មោះ លោក ខេង សុខឡែន
ទូរស័ព្ទ: ០៩៦ ៤៤៤ ២៨៩៣
អ៊ីម៉ែលៈ .....
ប្រធានការិយាល័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស
ឈ្មោះ លោក ឈាន ឆុន
ទូរស័ព្ទ: ០៨៥ ១៦៤ ៦៤៦ ៤
អ៊ីម៉ែលៈ .....
ប្រធានការិយាល័យទំនាក់ទំនងទីផ្សារស្រាវជ្រាវ និងអភិវឌ្ឍ
ឈ្មោះ លោក ឃ្លាំង ប៊ុនចាន់
ទូរស័ព្ទ: ០៨៥ ៤៤៤ ៦៧៤
អ៊ីម៉ែលៈ ......
ប្រធានដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា ធុរកិច្ច ទេសចរណ៍ និងភាសាបរទេស
ឈ្មោះ លោក ឈុន វាសនា
ទូរស័ព្ទ: ០៦៩ ៤០៤ ០៥៦
អ៊ីម៉ែលៈ ......
ប្រធានដេប៉ាតឺម៉ង់វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច
ឈ្មោះ លោក ខាត់ សុខឃាង
ទូរស័ព្ទ: ០៩៦ ៦៩១ ៨៧៥៨
អ៊ីម៉ែលៈ ......
ប្រធានដេប៉ាតឺម៉ង់វិស្វកម្មសំណង់ និងស្ថាបត្យកម្ម
ឈ្មោះ លោក ថេង ឆៃហុក
ទូរស័ព្ទ: ០៩៦ ៤៤៦ ៦១១៦
អ៊ីម៉ែលៈ .....
ប្រធានដេប៉ាតឺម៉ង់មេកានិច និងយន្ដសាស្រ្ដរថយន្ដ
ឈ្មោះ លោក ជឹម រត្តនា
ទូរស័ព្ទ: ០៩៦ ២៨២ ០០៨៤
អ៊ីម៉ែលៈ .....
ប្រធានដេប៉ាតឺម៉ង់កសិកម្ម
ឈ្មោះ លោក ហេង ស៊ីវ៉ាន់ថា
ទូរស័ព្ទ: ០១៦ ៧៧៣ ៨៨៥
អ៊ីម៉ែលៈ .....