4 Years full-time study
170 credits
បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មានវិទ្យា ( រយៈពេល ៤.៥ឆ្នាំ សិក្សាពេញម៉ោង ចំនួន ១៧០ក្រេឌីត )
បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មានវិទ្យា នឹងបណ្តុះបណ្តាលនិស្សិតសម្រាប់ការងារយ៉ាងច្រើនក្នុងវិស័យព័ត៌មានវិទ្យាទូទៅ បណ្តាញកុំព្យូទ័រ ប្រព័ន្ធប្រតិបត្តិការ ការគ្រប់គ្រងទិន្នន័យ សេដ្ឋកិច្ចអេឡិចត្រូនិច បង្កើតគេហទំព័រ គ្រប់គ្រងគម្រោង Multimedia ឬក៏សុវត្ថិភាពព័ត៌មាន។ និស្សិតក៏មានជម្រើសស្វែងរកជំនាញទូទៅដោយ ការរួមបញ្ជូលគ្នាជាមួយ ថ្នាក់ពាណជ្ជិកម្ម ដើម្បីអោយមាន ចំណេះដឹងកាន់តែច្រើន ហើយអាចធ្វើអោយច្បាស់លាស់ក្នុងជំនាញ ដូចជាឧបករណ៍ កំសាន្តផ្សេងៗ ។
បច្ចេកវិទ្យាព័ត៌មានគឺជាវិទ្យាសាស្ត្រដែលមនុស្ស អង្គការនានា ពាណិជ្ជកម្ម ប្រើប្រាស់ពាសពេញពិភពលោក ដើម្បីបង្កើន រក្សាទុក ដំណើរការ និងធ្វើទិន្នន័យតាមវិធីដ៏មានប្រសិទ្ធិភាពជាច្រើន ។ ការរីកចំរើនផ្នែកព័ត៌មានវិទ្យា គឺពិតជាមានសារៈសំខាន់ ក្នុងឧស្សាហកម្ម គ្រប់ប្រភេទនៅលើពិភពលោក ដូច្នេះតម្រូវការអ្នកបច្ចេកទេស ខាងព័ត៌មានវិទ្យាក៏មានច្រើនណាស់ដែរ។ ហេតុនេះ ហើយបានជាមានការធ្វើ សមាហរណកម្មនៃមុខវិជ្ជាជា ច្រើនក្នុងពាណិជ្ជកម្ម ពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន។ ជាឧទាហរណ៍ មុខវិជ្ជា ព័ត៌មានវិទ្យា មានការសិក្សាផ្តោតសំខាន់ ទៅលើផ្នែកអប់រំ វេជ្ជសាស្ត្រ ធនាគារ រដ្ឋាភិបាល កងទ័ព ឬក៏ឧស្សាហកម្មកម្សាន្ត ។
ការសិក្សា បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មានវិទ្យា នឹងផ្តល់អោយអ្នកនូវសមត្ថភាពចាំបាច់សម្រាប់ក្រុមហ៊ុននានា និងឯកជន ក្នុងការដោះស្រាយបញ្ហា ជំនួញដោយការបង្កើត និងរក្សាទុកតាមរយៈព័ត៌មានវិទ្យា សមស្របតាមកាលៈទេសៈ និងឧស្សហកម្ម។ មុខរបរនេះ ជួយពង្រីកការរកស៊ីរបស់ក្រុមហ៊ុន និងអង្គការនានា ហើយវាជាផ្នែកដ៏មានសារៈសំខាន់នៃសេដ្ឋកិច្ចសាកលលោក។ ក្នុងការធ្វើសមាហរណកម្ម ពាណិជ្ជកម្មអោយរីកលូតលាស់ អ្នកជំនាញខាងព័ត៌មានវិទ្យា បានជួយសម្រួលខាងបច្ចេកវិទ្យាកុំព្យូទ័រ ការគ្រប់គ្រងបណ្តាញ និងកម្មវិធីកុំព្យូទ័រ ដូច្នេះ អង្គការអាចផ្តល់សេវាកម្មល្អប្រសើរ និងច្រើនជាងមុន ដើម្បីអោយកាន់តែមាន ប្រសិទ្ធិភាព និងផលចំណេញ។ បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មាន ចាប់ផ្តើមដោយការអប់រំផ្នែកដំណោះស្រាយបញ្ហា និងរួមបញ្ជូលគ្នា នូវជំនាញមូលដ្ឋានគ្រឹះដែលចាំបាច់សម្រាប់ ធ្វើដំណោះស្រាយបញ្ហា នៅតាមក្រុមហ៊ុនផ្សេងៗ ដែលត្រូវការប្រព័ន្ធជាក់លាក់មួយ ដើម្បីរក្សាទុក និងទាញយកទិន្នន័យរបស់ពួកគេ។
ក្នុងកម្មវិធីបរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មាន អ្នកនឹងទទួលបាននូវចំណេះដឹងមូលដ្ឋានគ្រឹះជាមុន។ ទាំងនេះរួមបញ្ជូលនូវម៉ោង សិក្សាខាងផ្នែកសរសេរ ទំនាក់ទំនងពាណិជ្ជកម្ម ការសរសេរកម្មវិធីកុំព្យូទ័រសម្រាប់គ្រប់គ្រង និន្នន័យផ្សេងៗ ការបង្កើតគេហទំព័រ សេចក្តីផ្តើម databases តក្កវិទ្យា បញ្ញត្តិស្ថិតិ បញ្ហាសាកលលោក និងមុខវិជ្ជាផ្សេងៗជាច្រើនទៀត។ ថ្នាក់ខ្ពស់ នឹងរួមមាននូវតម្រូវ ការមូលដ្ឋានគ្រឹះនៃការសរសេរកម្មវិធី Databases សុវត្ថិភាពព័ត៌មាន និងតបណ្តាញ។ មុខវិជ្ជាដទៃទៀតមានដូចជា ក្រាហ្វិច កុំព្យូទ័រ ប្រព័ន្ធប្រតិបត្តិការ ការបង្កើតគេហទំព័រ និងការអនុវត្តន៍បច្ចេកវិទ្យាឧបករណ៍កម្សាន្ត និងមុខវិជ្ជាពាក់ព័ន្ធនឹង IT ដទៃ ទៀតដែលចាំបាច់សម្រាប់ជំនាញនេះ។ និស្សិតក៏ត្រូវបំពេញ គម្រោងចុងក្រោយផងដែរ ដើម្បីបញ្ចប់ការសិក្សា។ កម្មវិធីសិក្សាផ្នែក បរិញ្ញាបត្រព័ត៌មានវិទ្យាក៏ត្រូវបានរៀបចំឡើង ដើម្បីបណ្តុះបណ្តាលនិស្សិត អោយក្លាយជាអ្នកជំនាញតាមឧស្សាហកម្ម ផ្សេងៗផងដែរ។ ជាឧទាហរណ៍ ប្រសិនបើអ្នកចង់ធ្វើការផ្នែក IT ទូទៅនៅតាមក្រុមហ៊ុននានា អ្នកអាចចាប់យកជំនាញដូចជា ទីផ្សារ ការធ្វើជំនួញ តាមអេឡិចត្រូនិច ការគ្រប់គ្រងធនធានមនុស្ស គោលការណ៍គ្រឹះគណនេយ្យ ការគ្រប់គ្រងប្រតិបត្តិការ ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងគម្រោង សីលធម៌វិជ្ជាជីវៈផ្នែកជំនួញ និងពាណិជ្ជកម្មអន្តរជាតិ ដើម្បីទទួលបានមុខតំណែង ជាអ្នកគ្រប់គ្រងតាមសាជីវកម្មធំៗ។ ជំនាញដែលអ្នករៀន ក្នុងកម្មវិធីបរិញ្ញាបត្របច្ចេកវិទ្យា ព័ត៌មានវិទ្យារួមមាន ជំនាញដោះស្រាយបញ្ហា ជំនាញទំនាក់ទំនង ការគ្រប់គ្រងគម្រោង ជំនាញគិត និងវិភាគ និងជំនាញបច្ចេកទេស។
ផែនការសិក្សាមេរបស់ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មានវិទ្យា (៤ ឆ្នាំ)
ឱកាសការងារ
ឱកាសការងារក្នុងវិស័យព័ត៌មានវិទ្យាគឺស្ទើរតែមិនអាចកំណត់បាន។ នេះដោយសារតែគ្រប់ពាណិជ្ជកម្ម ទាំងអស់សុទ្ធតែប្រើ កុំព្យូទ័រ ដេម្បី រក្សាទុកឯកសារ បញ្ជូន និងទាញយកទិន្នន័យ ដើម្បីផ្គត់ផ្គង់ទំនិញ និងសេវាកម្មដល់អតិថិជនរបស់ពួកគេ។ ក្នុងនាម អ្នកជាអ្នកអាជីពខាងផ្នែក IT អ្នកអាចជ្រើស រើសក្រុមហ៊ុន ណាមួយក៏បាន ហើយអ្នកអាច ផ្លាស់ប្តូរសមត្ថភាពរបស់អ្នកអោយត្រូវ តាមតម្រូវការសេវាកម្មរបស់ក្រុមហ៊ុននោះ។ ប្រសិនបើអ្នកមានជំនាញខ្ពស់ ខាងផ្នែកឧស្សាហកម្ម អ្នកនឹងទទួលបានការងារភ្លាមៗ នៅក្រោយពេលបញ្ចប់ការសិក្សា។ បរិញ្ញបត្រព័ត៌មានវិទ្យា នឹងបណ្តុះបណ្តាលនិស្សិតសម្រាប់មុខរបរ ខាងផ្នែកព័ត៌មានវិទ្យាយ៉ាងច្រើន។ មុខរបរផ្នែកនេះរួមមាន អ្នកគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ និងព័ត៌មាន អ្នកគ្រប់គ្រងប្រព័ន្ធ, អ្នកគ្រប់គ្រងទិន្នន័យ និងវិភាគប្រពន្ធ័កុំព្យូទ័រ។ មានក្រុមហ៊ុន កាន់តែច្រើនដែលផ្លាស់ប្តូរ ឆ្ពោះទៅកាន់ការប្រើប្រាស់ប្រព័ន្ធ Internet និងតបណ្តាញកុំព្យូទ័រសម្រាប់ផ្ទៃក្នុង ហើយនិងគ្រប់គ្រងទិន្នន័យតាមកុំព្យូទ័រ ដើម្បីតម្រឹមប្រព័ន្ធប្រតិបត្តិការ និងធ្វើជំនួញ។ ដូច្នេះ ក្រុមហ៊ុនទាំងអស់នោះ ត្រូវការអ្នកមាន ជំនាញច្បាស់លាស់ ដើម្បគ្រប់គ្រងទិន្នន័យ និងដោះស្រាយបញ្ហា ខាងបច្ចេកវិទ្យាទាំងអស់នោះ។
នាយកវិទ្យាស្ថាន
ឈ្មោះ លោក ហាវ ធិន
ទូរស័ព្ទៈ ០១៧ ៩១៤ ៥៤៧
អ៊ីម៉ែលៈ .......
នាយករង
ឈ្មោះ លោក អេង ណូរ៉ា
ទូរស័ព្ទៈ ០១២ ៦១៧ ១២៨
អ៊ីម៉ែលៈ .......
នាយិការង
ឈ្មោះ លោកស្រី សំរិទ្ធ ម៉ាលីដា
ទូរស័ព្ទៈ ០៩៧ ៣៨២ ៨២៦១
អ៊ីម៉ែលៈ .....
នាយករង
ឈ្មោះ លោក ម៉ៅ អេងជឺ
ទូរស័ព្ទៈ ០១២ ៦៦៥ ៦៩៦
អ៊ីម៉ែលៈ .......
ប្រធានការិយាល័យ រដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ
ឈ្មោះ លោក ខេង សុខឡែន
ទូរស័ព្ទ: ០៩៦ ៤៤៤ ២៨៩៣
អ៊ីម៉ែលៈ .....
ប្រធានការិយាល័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស
ឈ្មោះ លោក ឈាន ឆុន
ទូរស័ព្ទ: ០៨៥ ១៦៤ ៦៤៦ ៤
អ៊ីម៉ែលៈ .....
ប្រធានការិយាល័យទំនាក់ទំនងទីផ្សារស្រាវជ្រាវ និងអភិវឌ្ឍ
ឈ្មោះ លោក ឃ្លាំង ប៊ុនចាន់
ទូរស័ព្ទ: ០៨៥ ៤៤៤ ៦៧៤
អ៊ីម៉ែលៈ ......
ប្រធានដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា ធុរកិច្ច ទេសចរណ៍ និងភាសាបរទេស
ឈ្មោះ លោក ឈុន វាសនា
ទូរស័ព្ទ: ០៦៩ ៤០៤ ០៥៦
អ៊ីម៉ែលៈ ......
ប្រធានដេប៉ាតឺម៉ង់វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច
ឈ្មោះ លោក ខាត់ សុខឃាង
ទូរស័ព្ទ: ០៩៦ ៦៩១ ៨៧៥៨
អ៊ីម៉ែលៈ ......
ប្រធានដេប៉ាតឺម៉ង់វិស្វកម្មសំណង់ និងស្ថាបត្យកម្ម
ឈ្មោះ លោក ថេង ឆៃហុក
ទូរស័ព្ទ: ០៩៦ ៤៤៦ ៦១១៦
អ៊ីម៉ែលៈ .....
ប្រធានដេប៉ាតឺម៉ង់មេកានិច និងយន្ដសាស្រ្ដរថយន្ដ
ឈ្មោះ លោក ជឹម រត្តនា
ទូរស័ព្ទ: ០៩៦ ២៨២ ០០៨៤
អ៊ីម៉ែលៈ .....
ប្រធានដេប៉ាតឺម៉ង់កសិកម្ម
ឈ្មោះ លោក ហេង ស៊ីវ៉ាន់ថា
ទូរស័ព្ទ: ០១៦ ៧៧៣ ៨៨៥
អ៊ីម៉ែលៈ .....