១.បវេសនកាលថ្មី នៃឆ្នាំសិក្សា២០២៥-២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥។ ខាងមុខនេះសូមប្អូនៗរួសរាន់មកដាក់ពាក្យអោយបានទាន់ពេលវេលាគ្រប់ៗគ្នា!

​​​​​​​​​​

មតិស្វាគមន៍នាយកវិទ្យាស្ថាន

លោក ហាវ ធិន
នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម

សូមស្វាគមន៍ ការមកកាន់ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម(PIKP) ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស មួយក្នុងចំណោម គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល នៃព្រះរាជាណាចក្រកម្ពុជា។

PIKP វិទ្យាស្ថានមានឈ្មោះដើមថា មជ្ឃមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ចាម(PTC) គឺជាគ្រឹះស្ថានរដ្ឋតែមួយគត់នៅខេត្តកំពង់ចាម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ មកម្ល៉េះ ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៨ ឧបត្ថម្ភដោយអង្គការពលកម្មអន្ដរជាតិ(ILO) ជួយដល់កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដើម្បីបង្កើនការងារ។ ឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ មជ្ឈមណ្ឌលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំយុវជន និងកីឡា។ ឆ្នាំ២០០៥ ដល់បច្ចុប្បន្ន មជ្ឈមណ្ឌលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ នៅខែមិថុនា ឆ្នាំ២០១៨ មជ្ឈណ្ឌលបានទទួលអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាលេខ ៨៩ អនក្រ.បក ស្ដីពីការប្រែក្លាយពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ចាម ទៅជាវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម។

គោលបំណងរបស់វិទ្យាស្ថាន គឺផ្ដល់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានគុណភាពខ្ពស់ សុជីវធម៌ និងសីលធម៌វីជ្ជាជីវៈ ដល់សិស្ស និស្សិត ដើម្បីតម្រង់ទិស ពួកគេឱ្យចូលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ អាទិភាពដំបូងរបស់វិទ្យាស្ថាន សម្រាប់ការអភិវឌ្ឍន៍ គឺការផ្ដល់នូវការបំពាក់សម្ភារៈទំនើបកម្ម ក្នុងមន្ទីរពិសោធន៍ និងការទទួលបាននូវសៀវភៅ សម្ភារៈសិក្សាទំនើបៗព្រមទាំងការបំពាក់នូវប្រព័ន្ធអ៊ិនធឺណេត ដើម្បីងាយស្រួលដល់ការស្រាវជ្រាវ របស់មន្ដ្រី សាស្ដ្រចារ្យ បុគ្គលិក និងសស្សិ និស្សិត។

តាងនាមឱ្យថ្នាក់ដឹកនាំ មន្ដ្រី សាស្ដ្រចារ្យ និងបុគ្គលិកទាំងអស់ នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស ខ្មុំបាទស្វាគមន៍ នូវរាល់ដៃគូអភិវឌ្ឍន៍ជាតិ និងអន្ដរជាតិ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ក្នុងការកសាងប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេសគ្រប់កម្រិតជា គ្រឹះសម្រាប់អភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា អោយបានរឹងមាំ។

សូមអរគុណ

នាយកវិទ្យាស្ថាន
ឈ្មោះ លោក ហាវ ធិន
ទូរស័ព្ទៈ ០១៧​​​​​​ ៩១៤​​​ ៥៤៧
អ៊ីម៉ែលៈ .......

នាយករង
ឈ្មោះ លោក អេង ណូរ៉ា
ទូរស័ព្ទៈ ០១២​ ៦១៧ ១២៨
អ៊ីម៉ែលៈ
.......

នាយិការង
ឈ្មោះ លោកស្រី សំរិទ្ធ ម៉ាលីដា
ទូរស័ព្ទៈ ​​ ០៩៧ ៣៨២ ៨២៦១
អ៊ីម៉ែលៈ
.....

នាយករង
ឈ្មោះ លោក ម៉ៅ អេងជឺ
ទូរស័ព្ទៈ ០១២ ៦៦៥ ៦៩៦
អ៊ីម៉ែលៈ
.......

ប្រធានការិយាល័យ រដ្ឋបាល បុគ្គលិក ​ហិរញ្ញវត្ថុ
ឈ្មោះ លោក ខេង សុខឡែន
ទូរស័ព្ទ: ០៩៦ ៤៤៤ ២៨៩៣
អ៊ីម៉ែលៈ
.....

ប្រធានការិយាល័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស
ឈ្មោះ លោក ឈាន ឆុន
ទូរស័ព្ទ: ០៨៥ ១៦៤ ៦៤៦​ ៤
អ៊ីម៉ែលៈ
.....

ប្រធានការិយាល័យទំនាក់ទំនងទីផ្សារស្រាវជ្រាវ និងអភិវឌ្ឍ
ឈ្មោះ លោក ឃ្លាំង​ ប៊ុនចាន់
ទូរស័ព្ទ: ០៨៥ ៤៤៤ ៦៧៤
អ៊ីម៉ែលៈ
......

ប្រធានដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា ធុរកិច្ច ទេសចរណ៍ និងភាសាបរទេស
ឈ្មោះ លោក ឈុន វាសនា
ទូរស័ព្ទ: ​​​​​​ ០៦៩ ៤០៤ ០៥៦
អ៊ីម៉ែលៈ
......

ប្រធានដេប៉ាតឺម៉ង់វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច
ឈ្មោះ លោក ខាត់ សុខឃាង
ទូរស័ព្ទ: ០៩៦ ៦៩១ ៨៧៥៨
អ៊ីម៉ែលៈ
......

ប្រធានដេប៉ាតឺម៉ង់វិស្វកម្មសំណង់ និងស្ថាបត្យកម្ម
ឈ្មោះ លោក ថេង ឆៃហុក
ទូរស័ព្ទ: ០៩៦ ៤៤៦ ៦១១៦
អ៊ីម៉ែលៈ
.....

ប្រធានដេប៉ាតឺម៉ង់មេកានិច និងយន្ដសាស្រ្ដរថយន្ដ
ឈ្មោះ លោក ជឹម រត្តនា
ទូរស័ព្ទ: ០៩៦ ២៨២ ០០៨៤
អ៊ីម៉ែលៈ
.....

ប្រធានដេប៉ាតឺម៉ង់កសិកម្ម
ឈ្មោះ លោក ហេង ស៊ីវ៉ាន់ថា
ទូរស័ព្ទ: ០១៦ ៧៧៣ ៨៨៥
អ៊ីម៉ែលៈ
.....

PROCAST CO.LTD

FIND US ON FACEBOOK

LANGUAGE